Filed under: កំនត់ហេតុផ្ទាល់ខ្លួន

រូបទាំងនេះថតនៅពេលដែលទៅដើរលេងនៅបេងមាលា ជាមួយមិត្តភក្តិនៅស្រុក។ គឺថតនៅឆ្នាំមុនក្រោយពេលប្រលងឆមាសលើកទី១ថ្នាក់ទី១២។
Filed under: Uncategorized
ក្នុងឧកាសខួបមួយឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក សាលរាជធានីភ្នំពេញបានរៀបចំសម្ពោធជាផ្លូវការនៅថ្ងៃនេះនូវសួនច្បារ ច្រាំងទន្លេ ប្រវែង២៦០ម៉ែត្រនិងគំនូរដែលបង្ហាញពីកំពង់ផែដំបូងរបស់រាជធានីភ្នំពេញនាសម័យអនានិគមបារាំង។ សមិទ្ឋផលទាំងអស់នេះចំណាយថវិការអស់១លានដុល្លាដែលជាថវិការបស់សាលាក្រុងភ្នំពេញ។ លោកកែប ជុតិមាបានចូលរួមសម្ពោធសមិទ្ឋផលនេះ បានមានប្រសាសន៍ថាសាលារាជធានីនឹងមានផែនការរៀបចំកសាងនូវទូកប៉ុកចាយមួយដ៏ធំដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃសំរាប់បង្ហាញដល់ក្មេងជំនាន់ក្រោយអោយបានស្គាល់ផងដែរ។
ប្រភពដើមអំពិល
Filed under: Uncategorized
ថ្ងៃនេះខ្ញុំមានឧកាសសសេរប្លក់វិញព្រោះអីប្រលងជិតរួចអស់ ជាពិសេសប្រគល់ប្លង់ជូនលោកគ្រូរួចហើយ។ មកដល់ត្រង់នេះមិនដឹងថានិយាយអីទៀត អូចង់សួរថាអ្នកភូមិwordpress សុខសប្បាយទាំងអស់មែនទេ? សូមជួយ comment ខ្ញុំផង!
នេះជាប្លង់សាលាឆទានដែលខ្ញុំនិងក្រុមបង្អួចបៃតងចុះវាស់វែងតែលើកលែងរចនា(រៀនខុសមុខវិជ្ជាគ្នា)

នេះជារូបថតមួយចំនួនដែលបានថតនៅកោះដាច់កាលទៅវាស់សាលាឆទាន


ដោយសារតែចូលចិត្តធ្វើចំលែកៗអ៊ីចឹងបានជាទៅវាស់បួនដង!

Filed under: កំនត់ហេតុផ្ទាល់ខ្លួន
ម្សិលមិញ(ថ្ងៃសុក្រ ១៩ ០៩) ជាថ្ងៃខ្ញុំប្រលងបញ្ចប់ថ្នាក់ភាសាអង់គ្លេសទូទៅនៅសាកលវិទ្យាល័យកម្ពុជា ដើម្បីចូលក្នុងថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន។ ម៉ោងសសេរដូចជាស្រួល តែម៉ោងមេរៀនសៀវភៅវិញមិនយ៉ាប់ទេតែលោកគ្រូជនជាតិស៊ូដង់ដាក់លំហាត់ច្រើនពេក ហើយមិនដឹងជាគាត់បានជួលនណារវាយអក្សរទេបានជាខុសមិនចេះតិច។ រវល់តែគ្រូកែកំហុសទាំងនោះខាតពេលអស់មិនចេះតិចរហូតធ្វើមិនចង់រួច។ តែសង្ឃឹមថាប្រលងជាប់ទៅចុះ!
Filed under: គេហទំព័របង្អួចបៃតង
Have you senn new face of green window yet? Here is the new look

Thanks to Theara for spending his valuable time to design the background and header. It was a very difficult work to draw these decors in photoshop with just looking at a photocopied khmer basic decors handout . How do you think about this design? Please check it out!
Filed under: គេហទំព័របង្អួចបៃតង
I asked Rachna whether it’s neccessary to create a forum. She said it’s very important to attract more visitors to join with us, green window team. So I created one using the service of forumotion. Now it has 6 members and I hope it is increasing. I would like to announce to all khmer bloggers to visit and register for it. Reaseyh
Filed under: UC

កាលពីប៉ុន្មានខែមុនសាកលវិទ្យាល័យកម្ពុជាបានប្រកាសដល់និស្សិតនិងបុគ្គលិករបស់ខ្លួនចូលរួមប្រកួតMascot Design។ ខ្ញុំក៏បានចូលរួមនឹងគេ ពីព្រោះគេបានប្រកាសថានឹងផ្តល់រង្វាន់១លានរៀលដល់អ្នកឈ្នះ ដោយមិនប្រកាសថាយកចំនួនអ្នកឈ្នះប៉ុន្មានអ្នកនោះទេ។ ទីបំផុតប្រហែល១ ឬ២ខែក្រោយខ្ញុំបានឃើញឈ្មោះខ្ញុំនៅក្នុង UC BULLETIN ជាអ្នកឈ្នះជាមួយអ្នកឈ្នះដទៃ២អ្នកទៀត។ ខ្ញុំសប្បាយចិត្តណាស់ ហើយរង់ចាំតែថ្ងៃបើករង្វាន់។ ពីមួយថ្ងៃទៅមួយថ្ងៃមិនឃើញមាននណារតេហៅសោះ។ ជិត៤ខែហើយទើបដាច់ចិត្តទៅសួរគេ ទៅសួរកន្លែងដែលទទួលរៀបចំការប្រលង គេរុញទៅគណនេយ្យ ពេលទៅដល់គណនេយ្យគេថាលុយ១លានសំរាប់មនុស្ស៣អ្ននាក់មិនមែនម្នាក់មួយលានទេ ហើយអ្នកពីនាក់ទៀតមិនដែលមកអើតកសួររឿងលុយសោះ គេអោយខ្ញុំចាំ។ ជួយគិតមើលមើស តើវាសមអត់? ហើយពេលណា២នាក់ទៀតមកសួរ បើសាលាមិនដែលទូរស័ព្ទប្រាប់គ្នាផងនោះ?

























